Happy Pchum Ben Day!

រីករាយ​ពិធីបុណ្យភ្ជុំបិណ្ឌ!

ប្រធានបទ៖ អាហារ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ជា​ពិធីបុណ្យ​ប្រពៃណី​មួយ​ ដែលប្រមូលផ្តុំការជួបជុំគ្នា ក្នុងពិធីឧទ្ទិសបាយម្ហូបអាហារ ជូនដល់ដូនតាដែលបានចែកឋានទៅ ដែលជាសាច់ញាតិទាំង ៧សណ្ដាន ជាពិសេសដាស់តឿនទៅដល់មនុស្សជាតិ អោយក្រើនរំលឹកនៃការធ្វើបុណ្យជូនទៅឪពុកម្តាយ ដែលជាព្រះរស់របស់យើងទាំងអស់គ្នា។ ពុទ្ធបរិស័ទត្រូវរៀបចំបាយម្ហូបយកទៅប្រគេនព្រះសង្ឃ ដើម្បីសូត្រធម៌ជាកិច្ចចម្លងម្ហូបអាហារទាំងនោះទៅកាន់សាច់ញាតិរបស់ពួកគេ។ បន្ទាប់ពីប្រគេនព្រះសង្ឃ ម្ហូបទាំងអស់បានរៀបចំចាក់បញ្ចូលគ្នាតាមមុខម្ហូបនីមួយៗ និងរៀបចំជាចង្ហាន់ជូនព្រះសង្ឃគ្រប់អង្គ ហើយបងប្អូនញាតិញោមប្រុសស្រីទាំងអស់ក៏អាចបរិភោគតាមតម្រូវការ ដោយគ្មានការរើសអើងឡើយ។ យ៉ាងណាមិញ ទោះបីជាការផ្គត់ផ្គង់អាចទៅដល់អ្នកគ្រប់គ្នា កំណើននៃការរៀបចំបាយម្ហូបអាហារបានកើនឡើង បណ្តាលអោយមានការសេសសល់ម្ហូប
និង គ្រឿងសំណែនផ្សេងៗ ត្រូវបានបោះចោល តាមបណ្តាវត្តអារាមមួយចំនួន។

ទាំងអស់នេះជាការយល់ឃើញ មួយផ្នែកតូចមួយ ដែលយើងបានកត់សំគាល់ឃើញតែប៉ុណ្ណោះ
ជាចុងក្រោយ ពួកយើងសូម​ជូន​ពរ​អតិថិជនទាំងអស់​ជួប​តែសេចក្តី​សុខ ជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរប្រកបដោយសុវត្ថិភាព​!

Previous
Previous

Chinese New Year

Next
Next

Moon Festival